FSPI 2021 – Fonds de solidarité pour les projets innovants – 2021-2022
គម្រោងស្រាវជ្រាវ និងបណ្តុះបណ្តាលនេះ ផ្អែកលើការស្ទង់មតិតាមទីកន្លែងផ្ទាល់ ជាមួយនឹងការវិភាគជាក់លាក់ រួមមានការកំណត់ពីគ្រោះថ្នាក់ និងភាពងាយរងគ្រោះរបស់ប្រជាជននៅតាមជនបទ ចំពោះហានិភ័យសុខភាពទាក់ទងនឹងទឹកជំនន់ ដើម្បីប្រមើលមើលការឆ្លើយតបសមស្របចំពោះបញ្ហាការពារ។ គោលបំណងនេះត្រូវបានបំពេញបន្ថែមដោយការពង្រឹងជំនាញស្រាវជ្រាវ និង ជាមួយនឹងដៃគូដែលមានស្រាប់ ជាពិសេសដោយការផ្តល់នូវឧបករណ៍ ក៏ដូចជាវិធីសាស្រ្ត និងជំនាញវិភាគថ្មីៗ ព្រមទាំងវិធីសាស្រ្តអន្តរកម្មសិក្សាថ្មីជុំវិញប្រធានបទដែលពឹងផ្អែកគ្នាទៅវិញទៅមកដូចជា ថាមវន្តធារាសាស្ត្រ ការប្រើប្រាស់ដី បាក់តេរី និងវ៉ិចទ័រ អេកូឡូស៊ី។ សុខភាពសាធារណៈ ការអនុវត្តកសិកម្ម និងគំរូ ផ្សេងៗនៃហានិភ័យសុខភាព។
ចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ និងជំនាញវិទ្យាសាស្ត្ររបស់ប្រជាជនកម្ពុជាក្នុងវិស័យបរិស្ថាន ការសង្កេត និងការវិភាគសុខភាព។
កំណត់ពីគ្រោះថ្នាក់ និងភាពងាយរងគ្រោះរបស់ប្រជាជននៅតាមជនបទចំពោះហានិភ័យសុខភាពដែលទាក់ទងនឹងទឹកជំនន់ និងប្រមើលមើលការឆ្លើយតបសមស្រប។
នៅក្នុងប្រទេសកម្ពុជា ផលិតកម្ម និងជាពិសេសធនធានកសិកម្មមានសារៈសំខាន់សម្រាប់សន្តិសុខស្បៀងរបស់ប្រទេស។ លើសពីនេះ ដោយសារអវត្តមានភ្ញៀវទេសចរណ៍ដោយសារវិបត្តិកូវីដ-១៩ និងការយកពន្ធលើផលិតផលកម្ពុជា ពីគំនិតផ្តួចផ្តើម “អ្វីៗទាំងអស់លើកលែងតែអាវុធ” វិស័យកសិកម្មកំពុងក្លាយជាវិស័យយុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ច ។
ទោះបីជាផលិតកម្មកសិកម្មបានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏នៅតែមានវិស័យជាច្រើនដែរត្រូវកែលម្អ។ ជាក់ស្តែង ផលិតកម្មនេះគឺស្ថិត ក្រោមភាពគ្រោះថ្នាក់ និងផលប៉ះពាល់នៃ ទឹក ទៅលើ សុខភាពមនុស្ស និងសេដ្ឋកិច្ច។ ទោះបីជាកម្ពុជាបានអនុម័តឯកសារយុទ្ធសាស្ត្រដែលលើកឡើងពីសសរស្តម្ភទាំងបីដូចជា សុខភាព ការអភិវឌ្ឍន៍កសិកម្ម និងការអប់រំ ក៏ដូចជាផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ) ដើម្បីបង្កើតគោលនយោបាយ និងយន្តការកាត់បន្ថយផលប៉ះពាល់នៃទឹកជំនន់។ ការបែងចែកប្រភេទនៅតែត្រូវធ្វើចំពោះផលប៉ះពាល់នៃទឹកជំនន់ទាំងនេះ ទាក់ទងនឹងហានិភ័យសុខភាពដែលបណ្តាលមកពីការអនុវត្តកសិកម្ម។
FSPI ដោយការភ្ជាប់ជាមួយការស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រមូលទិន្នន័យដោយផ្ទាល់នៅនឹង កន្លែង និងការពង្រឹងសមត្ថភាព នាំមកនូវលទ្ធផលដូចខាងក្រោម៖
អ្នកចូលរួមពីគម្រោងនេះគឺជាដៃគូស្ថាប័នកម្ពុជាដែលចូលរួមក្នុងគម្រោងនេះ ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC)។ កាន់តែទូលំទូលាយនឹងច្បាស់ វាគឺជាការផ្តល់ឧបករណ៍សម្រាប់ស្រាវជ្រៀវ ដើម្បីប្រសិទ្ធភាពកាន់តែច្រើននៃប្រព័ន្ធផលិតកម្មកសិកម្មសម្រាប់បរិស្ថាន ដោយបង្ហាញពីផលវិបាកសុខភាពនៃការអនុវត្តកសិកម្ម។ ជាចុងក្រោយ គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ដៃគូជាតិ និងតំបន់ដែលចូលរួមក្នុងវិធីសាស្រ្ត One Heath តាមរយៈការចូលរួមចំណែកនៃការផ្តល់ទិន្នន័យ និងសូចនាករដែលបានប្រមូល។
គោលបំណងសំខាន់គឺដើម្បីកំណត់ពីគ្រោះថ្នាក់ និងភាពងាយរងគ្រោះរបស់ប្រជាជននៅតាមជនបទចំពោះហានិភ័យសុខភាព ជាពិសេសទាក់ទងនឹងទឹកជំនន់។ ការសិក្សានេះគឺផ្អែកលើការសន្មត់ដូចទៅនឹងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ដែរ ពី គ្រោះថ្នាក់ទាក់ទងនឹងទឹកដូចជា ភាពកខ្វក់ បាក់តេរី និងជំងឺដែលឆ្លងដែលនាំឱ្យការគំរាមកំហែងសុខភាព។
ការស៊ើបអង្កេតនឹងធ្វើឡើងនៅទីតាំងសាកល្បងនៅតំបន់ដីសណ្ដមេគង្គ ដែលស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងព្រំដែនជាមួយប្រទេសវៀតណាម។ មហិច្ឆតាវិទ្យាសាស្ត្រទាំងមូលនឹងកំណត់ពីរបៀបដែលមានការផ្លាស់ប្តូរក្នុងតំបន់ ទឹកជំនន់ ទន្លេ ផលប៉ះពាល់ ដែលឈានដល់ការចែកចាយសារធាតុបំពុល និងនាំទៅរកការផ្លាស់ប្តូរនៃជីវចម្រុះក្នុងទឹកនឹងជាភ្នាក់ងារបង្កជំងឺ និងវ៉ិចទ័រជំងឺ ជាមួយនឹងផលប៉ះពាល់សុខភាពចុងក្រោយ តាមរយះផលិតកម្មកសិកម្ម និងបរិស្ថាន។